De Bruyne ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ

ខ្សែបម្រើប្រយុទ្ធ Kevin de Bruyne បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំក្នុងក្របខណ្ឌ English Premier League ហើយ ក្រោយពីរូបគេទទួលបានសំឡេងគាំទ្រច្រើនជាង Mohamed Salah ។

De Bruyne រកបានដល់ទៅ១៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន៧ដងផងដែរ ជាមួយលទ្ធផលជួយក្រុម Manchester City ឈរកំពូលតារាងក្របខណ្ឌ English Premier League។ ជាមួយគ្នានេះដែរ នៅរាត្រីនេះ ប្រសិនបើ Man City អាចឈ្នះក្រុម Aston Villa បាន នោះពួកគេក៏នឹងឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសទៀតដែរ។

មិនត្រឹមតែ De Bruyne ម្នាក់នោះទេ មិត្តរួមក្រុមម្នាក់ទៀតគឺ Phil Foden ក៏បានឈ្នះពានរង្វាន់មួយផងដែរ ដោយបានជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អបំផុតប្រចាំរដូវកាលនេះ៕ប្រភព៖  BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT