ការប្រកួតនៅយប់មិញនេះ ក្រុមអង់គ្លេសមានឱកាសច្រើនដែរ ប៉ុន្តែមិនអាចសម្រេចបានឡើយ ត្បិតអីក្រូអាតជាម្ចាស់ផ្ទះតែត្រូវលេងដោយបិទកីឡដ្ឋាននោះ ក៏មិនអាចធ្វើអ្វីក្រុមភ្ញៀវបានដូចគ្នា។ ចប់ការប្រកួតរក្សាលទ្ធផល ០-០។
Eric Dier មានឱកាសរកគ្រាប់បាល់នៅតង់ទី១ ប៉ុន្តែបែរជាធ្វើមិនបានសម្រេចទៅវិញ។ ស្របពេលដែល Kean វិញក៏មានដូចគ្នាពេលចូលដល់តង់ទី២ តែត្រូវបុករបាទី។ ងាកទៅមើល Rashford វិញ ឱកាសមាសឱកាសប្រាក់បានមកដល់ ១ទល់១ជាមួយអ្នកចាំទីទៅហើយ តែនៅមិនអាចរកគ្រាប់បាល់បានទៀត។ ដោយនេះគួរឱ្យសោកស្ដាយខ្លាំងមែនទែនសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។
សម្រាប់ក្រុមក្រូអាតវិញ ក្រោយពីចប់ World Cup 2018 ទៅ ពួកគេហាក់ដូចជាលេងមិនល្អទាល់តែសោះ ដោយពិបាកក្នុងការរកគ្រាប់បាល់មែនទែន។ តួយ៉ាងដូចជា៣ប្រកួតកន្លងមកនេះ មិនទាន់ស្គាល់ពាក្យថាឈ្នះឡើយ៕ប្រភព៖ dailymail