Guardiola ថា​ការ​ឈ្នះ​ពាន Premier League ពិបាក​ជាង​ពាន Champions League

នៅ​ថ្ងៃ​អាទិត្យ យប់​ស្អែក​នេះ នឹង​មាន​ការ​សម្រេច​នៅ​លទ្ធផល​ក្លឹប​ត្រូវ​ឈ្នះ​ជើង​ឯក Premier League ដោយ​អាច​ជា​រវាង Liverpool ឬ​ក៏ Manchester City។ ជួន​ពេល​ដែល​មេឃ​ខៀវ កំណត់​ជួប Aston Villa ក៏​នៅ​ម៉ោង​តែ​មួយ​ដែល​ហង្ស​ក្រហម ត្រូវ​ប៉ះ Wolves ដូច​គ្នា។

ភាគច្រើន​ដែល​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola នឹង​អាច​ក្លាយ​ជា​ម្ចាស់​ពាន PL រដូវ​កាល​នេះ។ យ៉ាង​ណា​ឆ្លង​កាត់​បទពិសោធន៍​ធ្លាប់​លើក​ពាន UCL កាល​នៅ​ក្លឹប​ចាស់ Barcelona ពីរ​សារ​ហើយ គ្រូ​សញ្ជាតិ​អេស្ប៉ាញ ក៏​និយាយ​ថា៖ “ខ្ញុំ​ហ៊ាន​ថា​ការ​ប្រជែង​ពាន PL វា​លំបាក​ជាង ព្រោះ​អី​មាន​ការ​ប្រកួត​ច្រើន​សប្តាហ៍ ហើយ​យើង​ប្រឈម​នឹង​បញ្ហា​កីឡាករ​របួស មាន​រឿង​ល្អ​អាក្រក់​កើត​ឡើង និង​ទល់​ក្រុម​គូ​ប្រជែង​ដ៏​តានតឹង​ច្រើន”។

លោក​បន្ត៖ “តែ​ន័យ​នេះ ក៏​ខ្ញុំ​អត់​សំដៅ​​ថា ពាន Champions League អត់​សំខាន់​នោះ​ដែរ ព្រោះ​យើង​ចង់​ឈ្នះ​វា​ខ្លាំង​ណាស់”។ រំឭក​ឲ្យ​ដឹង​បន្តិច City មិន​ធ្លាប់​បាន​ឈ្នះ​ពាន​អឺរ៉ុប​នៅ​ឡើយ​ទេ ដោយ​ឡើង​បាន​ត្រឹម​វគ្គ​ផ្តាច់ព្រ័ត្រ​កាល​ពី​ឆ្នាំ​ទៅ ហើយ​ចាញ់​ក្រោម​ថ្វី​ជើង​ក្លឹប​រួម​លីគ Chelsea៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT