ទើប​រដូវ​កាល​ដំបូង តែ Abraham អាច​បង្កើត​កំណត់ត្រា​ខ្នាត​យក្ស​នៅ​ក្លឹប Roma

ការ​ប្រកួតប្រជែង​នៅ​ក្របខ័ណ្ឌ Serie A បាន​បញ្ចប់​រួចរាល់​ហើយ​សម្រាប់​ក្លឹប​ AS Roma ដោយ​បាន​សម្រេច​លទ្ធផល​ជុំ​ទី ៣៨ មាន ៦៣ ពិន្ទុ ពោល​បាន​ធានា​កៅអី​លេង Europa League សម្រាប់​ពួក​គេ​នៅ​រដូវ​កាល​បន្ទាប់។ នេះ​ក៏​បាន​ចូលរួម​ដ៏​ធំ ពី​សំណាក់​កីឡាករ​លេង​តំបន់​ប្រយុទ្ធ គឺ Tammy Abraham។

ដ្បិត​ទើប​តែ​ផ្ទេរ​មក​ចូលរួម​នៅ​រដូវ​កាល​ដំបូង ក៏​ប៉ុន្តែ​កីឡាករ​អង់គ្លេស បាន​បង្កើត​គុណផល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​រដូវ​កាល​នេះ ថែម​ទាំង​បាន​ក្លាយ​ជា​កីឡាករ​អង់គ្លេស រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ប្រវត្តិសាស្ត្រ Serie A ទៀត​ផង។ កីឡាករ​វ័យ ២៤ ឆ្នាំ បន្ថែម​ពីរ​គ្រាប់​ចុង​ក្រោយ​នៅ​ប្រកួត​ទល់ Torino នាំ​ឲ្យ​សរុប​គ្រាប់​បាល់ មាន ១៧ គ្រាប់។

នេះ​យក​ឈ្នះ​អ្នក​គ្រោង​ចាស់​គឺ Gerry Hitchens ធ្វើ​បាន​នៅ​រដូវ​កាល ១៩៦១/៦២ គ្រា​លេង​ឲ្យ​ក្លឹប Inter Milan រក​បាន​តែ ១៦ គ្រាប់​ប៉ុណ្ណោះ។ រំឭក​ឲ្យ​ដឹង​ថា អតីត​សមាជិក​នៅ Chelsea បាន​ជាប់​កុងត្រា​ជាមួយ​ក្លឹប Roma ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ ហើយ​ក៏​ជឿ​ថា នឹង​នៅ​តែ​បន្ត​ជា​ចំណែក​សំខាន់ ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho នៅ​រដូវ​កាល​បន្ទាប់៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT