បង្កើតឡើង ៤ ឆ្នាំហើយ ក្រុមកែវព្រិល ក៏ទទួលបានការឧបត្ថម្ភឈុតកីឡាពី CTS Sports

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ កែវព្រិល។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

កែវព្រិល ពីមុនជាក្រុមបង្កេីតឡេីងដោយក្រុមនិស្សិតមកពីខេត្តបន្ទាយមានជ័យនិងសិស្សផ្សេងៗទៀតដែលស្នាក់នៅអន្តេវាសិកដ្ឋានតិចណូ ហេីយមានអាយុកាល ៤ឆ្នាំមកហេីយ។ សមាជិកពួកយើងទាំងអស់មានជាង ២០ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នុងទីក្រុងភ្នំពេញ គ្រប់គ្រង​ដោយ​ប្រធាន​ក្រុម ម៉ុងស្រស់ បានលើកឡើងយ៉ាងដូច្នោះថា៖

“ខ្ញុំចង់ផ្ញេីសារជូនយុវជននិងអ្នកស្រលាញ់កីឡាទាំងអស់អោយចូលរួមលេីកស្ទួយវិស័យនេះអោយរីកចម្រើនខ្លាំងឡើង ដូចបណ្តាប្រទេសដទៃទៀត ការលេងកីឡា គឺដេីម្បីសុខភាពមិត្តភាព ហើយឆន្ទះរបស់ក្រុមខ្ញុំគឺចង់ប្រមូលផ្ដុំសិស្សច្បងសិស្សប្អូន ដើម្បីមានទំនាក់ទំនងអោយកាន់តែល្អ និង ចេះសាមគ្គីគ្នាធ្វេីការជាក្រុម”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ជាចុងក្រោយខ្ញុំបាទតំណាងអោយក្រុមកែវព្រិល សូមថ្លែងអំណរអគុណដល់ក្រុមហ៊ុន 2MBET ដែលផ្ដល់ឈុតកីឡាដ៏ស្រស់ស្អាតដល់ក្រុមទាំងមូល រួចក៏ជូនពរក្រុមហ៊ុនឲ្យទទួលបានជោគជ័យនិងមានអតិថិជនគាំទ្រកាន់តែច្រេីន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT