Di Maria នឹងចាកចេញពី PSG នៅចប់រដូវកាលនេះហើយ

ខ្សែបម្រើ Angel di Maria នឹងចាកចេញពីក្រុម PSG នៅចប់រដូវកាលនេះហើយ បន្ទាប់ពីចូលរួមជាមួយក្រុមអស់រយៈពេល៧ឆ្នាំមកនេះ។

កីឡាករវ័យ៣៤ឆ្នាំខាងលើនឹងលេងប្រកួតចុងក្រោយរបស់គេនៅយប់នេះ ដោយតទល់ជាមួយក្រុម Metz ដែលជាប្រកួតចុងក្រោយតែម្ដង។ អតីតកីឡាករ Manchester United ខាងលើក៏មានដំណឹងថានឹងផ្លាស់ទៅលេងនៅក្លឹប Juventus ផងដែរ។ លេងនៅលីគបារាំងនេះ Di Maria ក៏បានជួយក្លឹបឱ្យឈ្នះពានរង្វាន់បាន១៤ ក្នុងនោះ៥លីគផងដែរ ក្នុងការបង្ហាញខ្លួន២៩៤ប្រកួត និងរកបាន៩២គ្រាប់។

បើទោះជាមិនទទួលបានកុងត្រាថ្មីមែន ប៉ុន្តែកីឡាករអាហ្សង់ទីនរូបនេះបានផ្ញើសារអរគុណដល់មិត្តរួមក្រុមទាំងអស់ ជាពិសេសថ្នាក់ដឹកនាំក្លឹបដែលបានជួយជ្រោមជ្រែងគេកន្លងមក។ ការបានលេងជាមួយ Mbappe , Neymar និង Messi ត្រូវបានរូបគេគិតថាជាពេលវេលាល្អបំផុតសម្រាប់ខ្លួនហើយ៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT