ប្រកួតចុងក្រោយក្នុងលីគ Real Madrid បានត្រឹមស្មើ Real Betis

ក្រុមម្ចាស់ជើងឯក La Liga នារដូវកាលនេះ Real Madrid លេងប្រកួតចុងក្រោយបានត្រឹមស្មើជាមួយក្រុម Real Betis ក្នុងលទ្ធផល ០-០ ប៉ុណ្ណោះ។

ប្រកួតចុងក្រោយនេះដែរ ក្រុម Real Madrid ដាក់កីឡាករពេញជើងដែរ ប៉ុន្តែនៅមិនអាចធ្វើអ្វីក្រុម Real Betis បាននោះទេ។ ការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល ០-០ ប៉ុណ្ណោះ ដែលនេះជាប្រកួតចុងក្រោយនៃរដូវកាលនេះហើយ។ អ្វីដែលគួរកត់សម្គាល់បន្ថែមទៀតនារដូវកាលនេះ គឺប្រកួតចុងក្រោយទៅហើយ ក៏មិនមានវត្តមានរបស់ Bale មកចូលលេងផងដែរ។ ខ្សែប្រយុទ្ធរូបនេះ នឹងចាកចេញពីអេស្ប៉ាញនៅចប់រដូវកាលនេះហើយ។

យ៉ាងណាមិញ ក្រុម Real Madrid នារដូវកាលនេះមិនទាន់បញ្ចប់ភារកិច្ចនោះទេ។ ពួកគេនឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រទៀតទល់ក្រុម Liverpool ក្នុងពានរង្វាន់ UEFA Champions League ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT