U23 វៀតណាម បានរង្វាន់ជាង៤ម៉ឺនដុល្លារ ក្រោយឈ្នះម៉ាឡេស៊ី

ក្រុម U23 វៀតណាម ទទួលបានរង្វាន់លើកទឹកចិត្តប្រមាណជា១ពាន់លានដុង (ជាង៤ម៉ឺនដុល្លារ) សម្រាប់ការប្រកួតដែលពួកគេឈ្នះក្រុមម៉ាឡេស៊ី ១-០ បានឡើងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយ។

ក្រុមម្ចាស់ផ្ទះវៀតណាម បានព្យាយាមណាស់ដើម្បីសម្រុកទៅលើក្រុមភ្ញៀវម៉ាឡេស៊ី ប៉ុន្ដែឃើញថាលទ្ធផល៩០នាទីនៅមិនទាន់មានគ្រាប់បាល់នោះទេ។ រហូតដល់ការបន្ថែមម៉ោង១៥នាទី២ដង ទើបក្រុមវៀតណាម មានឱកាសរកគ្រាប់បាល់បាន១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង។ ជាមួយលទ្ធផលនេះដែរ ពួកគេឡើងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសជាមួយក្រុម U23 ថៃនៅថ្ងៃទី២២ខាងមុខនេះហើយ។

ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ ខាងវៀតណាមក៏បានផ្ដល់រង្វាន់លើកទឹកចិត្តមួយទៅខាងក្រុម U23 របស់ពួកគេផងដែរ។ ដោយរង្វាន់នោះគឺប្រាក់១ពាន់លានដុង ឬជាង៤ម៉ឺនដុល្លារជាការលើកទឹកចិត្ត។ ប្រសិនបើពួកគេអាចដណ្ដើមបានមេដាយមាសទៀត នោះប្រាក់រង្វាន់ជាច្រើនបន្ថែមទៀតនឹងធ្លាក់ដល់ដៃក្រុម U23 ទៀតមិនខាន៕​ ប្រភព ៖ zingnews

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT