PSG ​ចង់​នាំ​យក Wenger ​ទៅ​ធ្វើ​ការ​ជាមួយ Tuchel ​

ក្លឹប PSG ​កំពុង​ទាក់ទង​លោក Arsene Wenger ​ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ពួកគេ ​ក្នុង​ការ​គ្រប់គ្រង​ក្រុម​នៅ​រដូវ​កាល​នេះ​ជាមួយ​លោក Thomas Tuchel ​ដែល​ជា​អ្នក​ចាត់ការ​បច្ចុប្បន្ន។

តំណែង​ដែល​ក្លឹប PSG ​ចង់​ហៅ​លោក Wenger ​មក​នេះ គឺ​ director ​ដែល​ត្រូវ​ធ្វើ​ការ​ផ្ទាល់​ជាមួយ​អ្នក​ចាត់ការ ​ក្នុង​ការ​ប្រកួត​នានា។ ​សំណើ​មួយ​នេះ ​អតីត​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​ឃើញ​ហើយ ប៉ុន្តែ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ ត្បិត​អី​បច្ចុប្បន្ន​លោក​មិន​ទាន់​មាន​ក្លឹប​ណា ឬ​ការងារ​អ្វី​ធ្វើ​នៅ​ឡើយ។ PSG ​បច្ចុប្បន្ន​នេះ ​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ​មែនទែន ​សម្រាប់​ការ​ប្រកួត​ក្នុង​លីគ ​ដោយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ។

ប្រសិន​បើ​រឿង​នេះ​កើត​ឡើង​មែន ​នោះ​ក្លឹប​អ្នក​មាន​មួយ​នេះ​នឹង​កាន់​តែ​មាន​ប្រជាប្រិយភាព​បន្ថែម​ទៀត ​ត្បិត​អី​ប្រទេស​បារាំង​គឺ​ជា​ស្រុក​កំណើត​របស់ Wenger ​ស្រាប់។ ស្រប​ពេល​ដែល​ប្រជាប្រិយភាព​របស់​លោក​នៅ​ទី​នោះ ​ក៏​មាន​ការ​គាំទ្រ​ច្រើន​ដែរ៕ប្រភព៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT