PSG ស្នើតម្លៃពលកម្ម៤លានផោនក្នុង១ខែឱ្យទៅ Mbappe

ក្លឹប PSG មិនទាន់បោះបង់ចិត្តចង់បន្ដកុងត្រាដល់ខ្សែប្រយុទ្ធ Kylian Mbappe នៅឡើយទេ ដោយពួកគេបន្ដចរចានិងផ្ដល់តម្លៃពលកម្មខ្ពស់ខ្លាំងណាស់។

ប្រភពនៅបារាំងបានអះអាងថាដំណាក់កាលចរចាកុងត្រាថ្មី ក្លឹប PSG បានផ្ដល់តម្លៃពលកម្មដល់ទៅ៤លានផោនឯណោះក្នុង១ខែដល់ Mbappe ។ ដោយតម្លៃនេះពិតជាខ្ពស់ខ្លាំងមែនទែនបើធៀបជាមួយកីឡាករដទៃទៀត ព្រោះ១សប្ដាហ៍ Mbappe រកបានប្រមាណជា១លានផោនទៅហើយ។ តែយ៉ាងណា ដោយសារតែចិត្តចង់ចាកចេញពីបារាំង ទើបបានជាអតីតកីឡាករ Monaco នេះ មិនទាន់យល់ព្រមបន្ដកុងត្រាថ្មីនៅឡើយទេ។

ជាមួយគ្នានេះដែរ ខាងក្រុម Real Madrid ឯណោះវិញ ក៏កំពុងព្យាយាមខ្លាំងណាស់ដែរ។ ពួកគេបានទាក់ទង Mbappe ជាយូរណាស់មកហើយ ប៉ុន្តែដោយសារតែក្លឹប PSG ក៏រារាំងខ្លាំងណាស់ដែរនោះ ទើបបានជាមិនទាន់សម្រេចលទ្ធផលនៅឡើយ។ សាមីខ្លួនកីឡាករ ក៏បានបញ្ជាក់ដែរថានៅយូរនោះទេ អនាគតរបស់គេនឹងប្រាប់អ្នកគាំទ្រមិនខាន៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT