FIFA នឹងដាក់អាជ្ញាកណ្ដាលស្ត្រីលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup 2022

សហព័ន្ធបាល់ទាត់អន្ដរជាតិ បានប្រកាសជាផ្លូវការពីវត្តមានអាជ្ញាកណ្ដាលស្រីលើកដំបូងកាត់សេចក្ដីក្នុងព្រឹត្ដិការណ៍ World Cup 2022 ខាងមុខនេះហើយ។

នេះជាប្រវត្តិសាស្ត្រលើកដំបូងហើយដែល FIFA បានដាក់អាជ្ញាកណ្ដាលស្ត្រីក្នុងការប្រកួត FIFA World Cup បុរស។ ដោយពួកគេបានប្រកាសកាលពីម្សិលមិញចំពោះការបង្កើតកំណត់ត្រាថ្មីនេះ។ ដោយ World Cup 2022 នៅប្រទេសកាតានឹងមានអាជ្ញាកណ្ដាលស្ត្រី៣នាក់ ជំនួយការអាជ្ញាកណ្ដាលស្ត្រី៣នាក់ទៀត ក្នុងចំណោមអាជ្ញាកណ្ដាលសរុប១២៩នាក់ដែលត្រូវបានជ្រើសរើសឱ្យទៅកាត់សេចក្ដីក្នុងព្រឹត្តិការណ៍ World Cup 2022 ចុងឆ្នាំ។

អ្នកស្រី Stéphanie Frappart គឺជាអ្នកដឹកនាំអាជ្ញាកណ្ដាលស្ត្រីទាំងអស់ខាងលើ។ អាជ្ញាកណ្ដាលសញ្ជាតិបារាំងរូបនេះធ្លាប់កាត់សេចក្ដីក្នុងការប្រកួតវគ្គជម្រុះ World Cup ម្ដងមកហើយ។ អ្នកស្រីក៏ធ្លាប់កាត់សេចក្ដីក្នុងការប្រកួត Champions League និង Women World Cup វគ្គផ្ដាច់ព្រ័ត្រផងដែរ៕ ប្រភព ៖ marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT