Umtiti នឹងចេញពី Barcelona នៅចប់រដូវកាលនេះ

ខ្សែការពារ Samuel Umtiti នឹងចាកចេញពីក្រុម FC Barcelona នៅចប់រដូវកាលនេះ បន្ទាប់ពីរូបគេមិនមានឱកាសបានលេងសោះ ហើយក៏ញ៉ាំញីដោយរបួសច្រើនផងដែរ។

មួយរដូវកាលពេញនេះ Umtiti បានលេងត្រឹមតែ១ប្រកួតប៉ុណ្ណោះ ដោយក្រៅពីនោះមានបញ្ហារបួស និងអ្នកចាត់ការមិនបានដាក់ឈ្មោះឱ្យលេងនោះទេ។ ដោយសារតែហេតុនេះហើយ ទើបបានជាកីឡាករបារាំងនេះសម្រេចចិត្តចាកចេញហើយនៅរដូវក្ដៅខាងមុខ ហើយក៏មានក្លឹបមួយនៅអង់គ្លេសចាប់អារម្មណ៍លើរូបគេផងដែរ។ ដោយក្លឹបមួយនោះ គឺក្លឹប Arsenal លេងនៅលីគកំពូលអង់គ្លេសផ្ទាល់តែម្ដង។

លោក Mikel Arteta អ្នកចាត់ការក្រុមកាំភ្លើងធំពេញចិត្តក្នុងការនាំយកកីឡាករវ័យ២៨ឆ្នាំខាងលើទៅចូលរួម ព្រោះលោកព្យាយាមយកគេច្រើនលើកមកហើយដែរ។ Umtiti នេះដែរ បានផ្លាស់ពីក្រុម Lyon មកលេងឱ្យ Barcelona តាំងពីឆ្នាំ២០១៦ម្ល៉េះ ដោយកាលនោះរូបគេមានតម្លៃខ្លួន២៥លានផោន៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT