វៀតណាម ​រង​ពិន័យ​ទៀត​ហើយ ​ដោយសារ​អ្នក​គាំទ្រ​ព្រហើន​របស់​ខ្លួន

សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម ​ត្រូវ​បាន AFC ​ពិន័យ ​១២៥០០​ដុល្លារ បន្ទាប់ពី​មាន​ករណី​អ្នក​គាំទ្រ​ក្រុម​វៀតណាម ដុតភ្លើង​ក្នុង​ការ​ប្រកួត​នៅ ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) នៅ​ឥណ្ឌូណេស៊ី។

ក្រុម​វៀតណាម ​ពិត​ជា​ខ្លាំង​មែនទែន​មួយ​រយៈ​ចុង​ក្រោយ​នេះ ទាំង​ក្រុម​យុវជន​និង​ឈុត​ធំ ​ដោយ​លេង​ត្រឹម​កម្រិត​អាស៊ី ​មិន​ងាយ​ក្រុម​ណា​អាច​យ​ក​ឈ្នះ​ពួកគេ​បាន​ឡើយ។ ​ជាក់​ស្ដែង​នៅ Asian Game ​វៀតណាម​អាច​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ ​ប៉ុន្តែ​ភ្លាត់​ចាញ់​កូរ៉េ​ខាង​ត្បូង ​ក្នុង​លទ្ធផល ៣-១។ ​បរាជ័យ​ប្រកួត​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​វៀតណាម ​ដុត​ភ្លើង​ក្នុង​ការ​ប្រកួត ​ទើប​បាន​ជា AFC ​សើប​អង្កេត ​និង​ចាត់​វិធានការ​តែ​ម្ដង។ ជា​ចុង​ក្រោយ AFC ​សម្រេច​ពិន័យ​វៀតណាម​ជាង​១​ម៉ឺន​ដុល្លារ​ចំពោះ​រឿង​នេះ។

សូម​រំលឹក​ថា វៀតណាម​ធ្លាប់​ត្រូវ​ពិន័យ​ម្ដង​មក​ហើយ ​ចំពោះ​រឿង​អ្នក​គាំទ្រ​នេះ ​ដោយ​លើក​មុន​នោះ​គឺ​កើត​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​តែ​ម្ដង៕ប្រភព៖ vietnamnews

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT