Man City ចង់បានកីឡាករម្នាក់នេះមកជំនួស Fernandinho

ក្រុម Manchester City ចង់បានខ្សែបម្រើ Kalvin Phillips របស់ក្រុម Leeds United ដើម្បីមកជំនួសកន្លែងរបស់ Fernandinho ដែលមានវ័យកាន់តែជ្រេទៅហើយ។

ការចង់បាននេះដែរ គឺលោក Pep Guardiola ផ្ទាល់តែម្ដងជាអ្នកនិយាយ។ លោកមើលឃើញ Kalvin កីឡាករអង់គ្លេសនេះថាសក្ដិសមបំផុតសម្រាប់ការលេងឱ្យក្រុម Man City នាពេលអនាគត។ ស្របពេល Fernandinho វិញ នឹងត្រូវចាកចេញពីក្លឹបនេះហើយ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល៩ឆ្នាំ។ មួយវិញទៀត Ilkay Gundogan វិញ ក៏មានដំណឹងថានឹងចាកចេញពីក្រុម City ដូចគ្នា។ ដូច្នេះការចង់បានខ្សែបម្រើម្នាក់មករួមក្រុមពិតជាសំខាន់បំផុតហើយ។

ក្រុម Man City នៅពេលនេះពួកគេបានចុះកុងត្រាយកខ្សែប្រយុទ្ធកណ្ដាលម្នាក់បានហើយគឺ Earling Haaland ពីក្រុម Dortmund មកក្នុងតម្លៃខ្លួនប្រមាណ៦៥លានផោន៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT