Tuchel ថានឹងមិនចាកចេញទៅណាទេនៅរដូវកាលក្រោយ

លោក Thomas Tuchel បានអះអាងថាលោកនឹងមិនចាកចេញទៅណាចោល Chelsea នោះទេនៅរដូវកាលក្រោយ បើទោះជាស្ថានភាពហាក់មិនទាន់ប្រសើរឡើងក៏ដោយ។

បើទោះជាក្លឹប Chelsea មានម្ចាស់ថ្មីហើយក្ដី ប៉ុន្តែគេមិនទាន់ច្បាស់ក្នុងចិត្តទេថាលោក Todd Boehly អាចនឹងជួយក្លឹបតោខៀវ ដូចកាលលោក Roman Abramovic នៅដឹកនាំឬអត់។ ព្រោះកន្លងមកនេះ លោក Todd នៅមិនទាន់បានប្រកាសយ៉ាងណាឡើយ ថានឹងផ្ដល់ប្រាក់ប៉ុន្មានបន្ថែមទៀតឱ្យទៅក្រុម Chelsea ដើម្បីកសាងក្រុមបន្ថែម។

បើទោះជាយ៉ាងណាក្ដី លោក Thomas Tuchel បានអះអាងថាមិនទៅណានោះទេនៅរដូវកាលក្រោយ។ អ្នកចាត់ការអាល្លឺម៉ង់ជឿថាក្លឹប Chelsea ទទួលបានម្ចាស់ថ្មីដែលល្អហើយ ប៉ុន្ដែគ្រាន់ត្រូវការពេលបន្ដិចទៀតប៉ុណ្ណោះ។ ការមិនអាចទិញកីឡាករថ្មី ឬបន្ដកុងត្រា ក៏អាចប៉ះពាល់ដល់ក្លឹបផងដែរ ប៉ុន្តែវានឹងល្អប្រសើរវិញនៅពេលការដាក់ទណ្ឌកម្មត្រូវបានបញ្ចប់៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT