អបអរ Frankfurt ឈ្នះពាន Europa League ហើយ

ក្រុម Frankfurt បានឈ្នះពានរង្វាន់ Europa League ហើយ ក្រោយពីពួកគេឈ្នះក្រុម Rangers ដោយការទាត់បាល់ប៉េណាល់ទី ៥-៤ ក្រោយស្មើគ្នាម៉ោងប្រកួត ១-១។

សម្រាប់ការប្រកួតនេះដែរ ក្រុម Rangers ជាអ្នករកគ្រាប់បាល់នាំមុខមុននៅនាទី៥៧ ដោយកីឡាករ Aribo ប៉ុន្ដែឈានដល់នាទី៦៩ Borre ក៏រកគ្រាប់បាល់តាមស្មើវិញបាន។ ក្រោយពីនោះមក មិនមានគ្រាប់បាល់កើតឡើងនោះទេ រហូតក្រុមទាំងពីរត្រូវកាត់សេចក្ដីយកឈ្នះចាញ់ ដោយបាល់ប៉េណាល់ទីតែម្ដង។ នៅវគ្គនេះ ក្រុមនៅអាល្លឺម៉ង់ Frankfurt ធ្វើបានល្អណាស់ ដោយស៊ុតចូលទាំង៥គ្រាប់តែម្ដង។ តែក្រុម Rangers វិញ ធ្វើមិនបាន១គ្រាប់ ទើបលទ្ធផលចាញ់ក្រុម Frankfurt ៥-៤ តែម្ដង។

ដោយកីឡាករដែលមិនអាចស៊ុតចូលនោះគឺ Aaron Ramsey អតីតកីឡាករ Arsenal និង Juventus ដែលទើបផ្លាស់ទៅលេងនៅ Rangers នារដូវកាលនេះ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT