ក្រុម Long Standing ដាក់​ឆន្ទៈ​ចង់​មាន​ឱកាស​លេង​ថ្នាក់​ជាតិ ទទួល​បាន​ឈុត​ឧបត្ថម្ភ​ពី CTS Sports

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Long Standing។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Long Standing ជា​ក្រុម​ដែលមានអាយុកាលជាង ២ ឆ្នាំកន្លះមកហើយ ដោយសរុប​សមាជិក​មកទល់ពេលនេះ មានចំនួន ១៥ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញមួយនេះ គ្រប់គ្រង​ដោយ​ប្រធាន​ក្រុម លោក ចាន់ រស្មី  បានលើកឡើងយ៉ាងដូច្នោះថា៖

“ខ្ញុំចង់ផ្តាំផ្ញេីរដល់យុវជន ដែលស្រលាញ់បាល់ទាត់ គឺត្រូវខិតខំប្រឹងប្រែង រៀនសូត្របន្ថែម កុំបោះបង់ ដ្បិតបើជួបការលំបាកនានា ដើម្បីវិវត្តខ្លួនអោយខ្លាំងជាងមុន និងជួយឲ្យវិស័យកីឡារបស់យេីងរីកចម្រេីនទៅមុខ ជាងនេះសម្រាប់ឆន្ទៈក្រុមរបស់ខ្ញុំផ្ទាល់ បើមានឱកាស និងពេលវេលាគ្រប់គ្រាន់ ថ្ងៃទៅមុខ ពួកខ្ញុំចង់មានឱកាសលេងឲ្យកម្រិតប្រកួតប្រជែងថ្នាក់ជាតិ”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“បាទខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន 2MBET ក៏ដូចជាក្រុមការងារ CTS Sports ដែលបានឧបត្ថមឯកសណ្ឋានអាវកីឡាដល់ក្រុមរបស់ខ្ញុំ ហេីយសូមអោយក្រុមហ៊ុនរីកចម្រេីនទៅមុខ នឹងជោគជ័យគ្រប់កិច្ចការទាំងអស់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT