រឿង Messi ផ្លាស់ទៅលេងនៅលីគអាមេរិក មិនពិតនោះទេ

បើតាមការបញ្ជាក់របស់ភ្នាក់ងារទីផ្សាររបស់ Lionel Messi គឺបានបដិសេធទាំងស្រុង ចំពោះដំណឹងថាខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះផ្លាស់ទៅលេងនៅក្រុម Inter Miami ក្នុងលីគអាមេរិក។

កាលពីពេលថ្មីៗនេះ មានដំណឹងមកថា Messi បានជួបជាមួយ David Beckham ដែលជាអ្នកកាន់ភាគហ៊ុននៅក្លឹប Inter Miami ។ ដោយការជួបគ្នានោះទៀតសោត ក៏ត្រូវបានគេផ្សាយព្រាតថា Messi នឹងផ្លាស់ទៅលេងនៅអាមេរិកហើយ ក្រោយចប់កុងត្រាជាមួយក្រុម PSG ក្នុងឆ្នាំ២០២៣ទៅ។ តែការចុះនោះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់អ្វីនោះទេ។

រហូតដល់ពេលនេះខាងភ្នាក់ងាររបស់ Messi ផ្ទាល់បានចេញមុខមកបញ្ជាក់តែម្ដងថាវាមិនពិតឡើយ។ លោក Jorge Messi ដែលជាឪពុកនិងភ្នាក់ងារទីផ្សាររបស់ Messi ផ្ទាល់ថាការចុះផ្សាយនោះមិនពិតឡើយ។ Messi មិនទាន់បានសម្រេចចិត្តចំពោះអនាគតរបស់គេបន្ដទៀតឡើយ។ ការជួបជាមួយ Bekcham គឺមិនមែននិយាយរឿងផ្លាស់ទៅអាមេរិកទេ ប៉ុន្តែវាជាការជួបគ្នាដោយសារតែអតីតខ្សែបម្រើអង់គ្លេសរូបនេះដើរតួជា ambassador នៅព្រឹត្តិការណ៍ World Cup 2022 ក្នុងប្រទេសកាតាប៉ុណ្ណោះ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT