ក្លឹប Everton កំពុងទាក់ទងខ្សែប្រយុទ្ធ Samir Nasri ឱ្យមកលេងនៅលីគកំពូលអង់គ្លេសវិញ ក្រោយពីកីឡាកររូបនេះផុតបម្រាមគ្រឿងញៀន។
អតីតកីឡាករ Arsenal និង Manchester City ខាងលើនេះ បច្ចុប្បន្នមិនមានក្លឹបលេងនោះទេ ក្រោយពីជាប់បម្រាមមិនឱ្យលេងបាល់ជាច្រើនឆ្នាំមកនេះ។ ខណៈដែលពេលនេះ បម្រាមនោះបានចប់ហើយ រូបគេអាចចូលលេងបានវិញ ហើយក្លឹប Everton ជាអ្នកចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំនេះមុនគេ។ យ៉ាងណាមិញ គេមិនទាន់ប្រាកដថានឹងមានការចុះកុងត្រាឬអត់ឡើយ ព្រោះទោសជាប់បម្រាមរបស់គេលើកមុនទាក់ទងនឹងការប្រើប្រាស់គ្រឿងញៀន ជាអំពើដែលខាងវិស័យកីឡាស្អប់ខ្ពើមខ្លាំងណាស់។
Sari ជាកីឡាករឆ្នើមម្នាក់ ដែលលេងឱ្យ Man City បានដល់៦រដូវកាលឯណោះ។ កីឡាករសញ្ជាតិបារាំងរូបនេះ ក៏ធ្លាប់ជាកីឡាករជម្រើសជាតិបារាំងផងដែរ ដោយបង្ហាញខ្លួនបាន៤១ប្រកួត រកបាន៥គ្រាប់៕ប្រភព៖ dailymail