Rangers និងប៉ះ Frankfruit នៅរាត្រីនេះ ស្វែងរកម្ចាស់ពាន Europa League

នៅម៉ោង២រំលងអាធ្រាត្រនេះ ក្រុម Rangers នឹងត្រូវតតាំងជាមួយក្រុម Frankfruit ហើយ នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ក្នុងកីឡដ្ឋាន Sevilla ប្រទេសអេស្ប៉ាញ។

Rangers នៅរដូវកាលនេះបានបង្ហាញសាច់ដុំនៅពានរង្វាន់ Europa League ដោយពួកគេបានទម្លាក់ក្រុមខ្លាំងជាច្រើន ជាពិសេសមុនឡើងមកវគ្គផ្ដាច់ព្រ័ត្រនេះ ទម្លាក់ក្រុមនៅអាល្លឺម៉ង់ RB Leipzig បានថែមទៀត។ ដោយឡែកបើងាកទៅមើលក្រុម Frankfruit វិញកាន់តែខ្លាំងថែមទៀតហើយ។ ពួកគេបានទម្លាក់ក្រុម FC Barcelona ហើយនិងក្រុម West Ham មុនឡើងមកដល់វគ្គនេះដូចគ្នា។

ដូច្នេះនៅរាត្រីនេះ នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តមួយមិនខាន ព្រោះក្រុមទាំងពីរសុទ្ធតែធ្វើបានល្អដូចគ្នា។ ខណៈដែលកីឡាកររបួសវិញក៏មិនមានបញ្ហាខ្លាំងដែរ។ សម្រាប់ក្រុម Rangers ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ Kemar Roofe បានត្រលប់មកចូលទីលានបានវិញហើយក្រោយសម្រាកព្យបាលរបួសជង្គង់៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT