ធ្លាយដំណឹង Mbappe យល់ព្រមមក Real Madrid ហើយកុងត្រា៥ឆ្នាំ

ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានគេរាយការណ៍ថាបានចុះកុងត្រាយល់ព្រមលេងឱ្យក្រុម Real Madrid ទៅហើយ លើកុងត្រាដល់ទៅ៥ឆ្នាំឯណោះ ហើយតម្លៃពលកម្មវិញបានទាបជាងនៅ PSG ផង។

កីឡាករវ័យ២២ឆ្នាំបានផុតកុងត្រានៅ PSG ហើយ ដោយរូបគេមិនព្រមបន្ដកុងត្រាថ្មីទៀតនោះទេ បើទោះជាក្លឹបបានព្យាយាមបញ្ចុះបញ្ចូលយ៉ាងណាក្ដី។ ការមិនព្រមបន្ដកុងត្រាថ្មីនេះដែរ ក៏អាចមានចំណែកក្រុម Real Madrid ក្នុងនោះដែរ ព្រោះក្លឹបអេស្ប៉ាញនេះបានព្យាយាមទាក់ទងទិញ Mbappe តាំងពីរដូវកាលមុន តែមិនបានសម្រេច។ រហូតដល់ចប់កុងត្រានេះ ពួកគេក៏កំពុងទាក់ទងអតីតកីឡាករ Monaco នេះដដែល ហើយក៏មានដំណឹងថាបានផលថែមទៀតផង។

ប្រភព Marca របស់អេស្ប៉ាញ បានចុះផ្សាយព្រោងព្រាតថា Mbappe យល់ព្រមលេងឱ្យក្រុម Real Madrid ទៅហើយនៅចាំតែថ្ងៃប្រកាសផ្លូវការប៉ុណ្ណោះ។ ដោយកុងត្រានោះមានរយៈពេល៥ឆ្នាំ ហើយតម្លៃពលកម្មវិញទាបជាងកាលគេលេងឱ្យក្រុម PSG ទេ។ តែអ្វីដែលជំរុញខ្លាំងឱ្យ Mbappe មកអេស្ប៉ាញ ក៏ព្រោះតែគេចង់បានបទពិសោធថ្មីនៅក្រៅស្រុក៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT