Bale អាចនឹងចូលនិវត្ដពីបាល់ទាត់តែម្ដង ក្រោយចប់ World Cup

ខ្សែប្រយុទ្ធ Gareth Bale អាចនឹងចូលនិវត្តពីបាល់ទាត់តែម្ដង បន្ទាប់ពីរូបគេអស់កុងត្រានៅ Real Madrid ឬក្រោយព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។

Bale នឹងផុតកុងត្រាជាមួយក្រុម Real Madrid នាចប់រដូវកាលនេះហើយ។ ខ្សែប្រយុទ្ធជម្រើសជាតិវែលក៏មិនទាន់សម្រេចថានឹងបន្ដទៅលេងនៅក្លឹបណាទៀតដែរ ដោយរូបគេរង់ចាំការប្រកួតឱ្យជម្រើសជាតិវែលនៅ World Cup សិន។ មួយវិញទៀត បើតាមភ្នាក់ងាររបស់គេវិញ Bale ទំនងជានឹងឈប់លេងបាល់ហើយ ដោយចូលនិវត្តន៍តែម្ដងនៅពេលចប់ World Cup 2022 នេះ។

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំខាងលើបានចំណាយពេល៩ឆ្នាំនៅក្រុម Real Madrid ដោយឈ្នះពានរង្វាន់សរុប១៥ពានផងដែរ ដោយក្នុងនោះ UEFA Champions League ៤ដងឯណោះ។ ភារកិច្ចធំរបស់គេនៅពេលខាងមុខ គឺត្រូវធ្វើយ៉ាងណាជួយជម្រើសជាតិវែលឱ្យបានលេង World Cup 2022 ។ ដោយពេលនេះ វែលកំពុងរង់ចាំដៃគួប្រកួត Play Off ចុងក្រោយ ដោយអាចប៉ះក្រុមស្កុតឡែន ឬអ៊ុយក្រែន៕ ប្រភព​ ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT