យប់នេះ Salah និង Van Dijk មិនបានលេងឱ្យ Liverpool ទេ

ក្រុមហង្សក្រហម Liverpool នឹងត្រូវប្រកួតជាមួយក្រុម Southampton នៅរាត្រីនេះហើយ សម្រាប់ការប្រកួតសប្ដាហ៍ទី៣៧នៃក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League។

វាជាការប្រកួតសំខាន់សម្រាប់ក្រុម Liverpool ទាមទារឈ្នះដាច់ខាត ដើម្បីយក៣ពិន្ទុបន្ថែមទៀត។ ប្រសិនបើក្រុម Liverpool អាចឈ្នះក្រុម Southampton បាន នោះឱកាសប្រជែងពានរង្វាន់របស់ពួកគេជាមួយក្រុម Manchester City អាចបន្ដនៅប្រកួតចុងក្រោយបាន តែប្រសិនបើនៅរាត្រីនេះ ពួកគេស្មើឬចាញ់ នោះឱកាសពានរង្វាន់នឹងបាត់តែម្ដង។

 

យ៉ាងណាមិញជំនួបនេះដែរ ក្រុមរបស់លោក Jurgen Klopp បានបាត់បង់កីឡាករសំខាន់២នាក់ផងដែរ។ Mohamed Salah និង Van Dijk មិនអាចចូលលេងបានទេក្នុងប្រកួតនេះ។ ពួកគេទាំងពីរនាក់បានរងរបួស ហើយត្រូវបានលោក Klopp ទុកជើងដើម្បីព្យាបាលឱ្យជាសះស្បើយទាន់ពេលវេលាប្រកួតទល់ក្រុម Real Madrid នៅជំនួបផ្ដាច់ព្រ័ត្រ UEFA Champions League ៕ ប្រភព ៖ dialymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT