Arteta ៖ Newcastle លេងល្អជាង Arsenal ១០០ដង

លោក Mikel Arteta បានបន្ទោសកូនក្រុម Arsenal និងអះអាងថាក្រុម Newcastle United ធ្វើបានល្អណាស់ប្រកួតនេះ ដោយលេងល្អជាងកូនក្រុមខ្លួនដល់១០០ដងឯណោះ។

គ្រាប់បាល់ចូលទីខ្លួនឯងរបស់ Ben White និង១គ្រាប់ទៀតរបស់ Bruno Guimaraes បានធ្វើឱ្យក្រុម Newcastle United យក៣ពិន្ទុពីក្រុម Arsenal បានយ៉ាងងាយស្រួលផងដែរ។ ការបាត់៣ពិន្ទុដ៏សំខាន់នេះហើយ បានធ្វើឱ្យក្រុមរបស់លោក Mikel Arteta ស្ថិតនៅលេខ៥ក្នុងតារាងដដែល មិនអាចហក់ឡើងមកលេខ៤វិញបាននោះទេ។ ដោយឡែកការប្រកួតបិទរដូវកាល ក៏នៅសល់ត្រឹម១ប្រកួតទៀតដែរ ដូច្នេះឱកាសចូល Top4 វិញរបស់ក្រុមកាំភ្លើងធំកំពុងយ៉ាប់ហើយ។

ជាមួយគ្នានេះដែរ លោក Arteta បាននិយាយដែរថា៖“ការលេងរបស់យើងមិនក្បែរបន្ដិចសោះឡើយនូវអ្វីដែលយើងរំពឹង ប្រសិនបើយើងចង់លេងពានរង្វាន់ Champions League នៅរដូវកាលក្រោយ។ ជាធម្មតាខ្ញុំតែងការពារកូនក្រុមជានិច្ច ប៉ុន្តែប្រកួតនេះពួកគេធ្វើមិនបានល្អទេ។ Newcastle លេងល្អជាងយើង១០០ដងចាប់តាំងពីបើកការប្រកួត រហូតដល់ចប់។ វាពិបាកនឹងទទួល ប៉ុន្តែវាជាការពិត”៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT