CTS Sports ចុះទៅដល់ខេត្តតាកែវ ​ប្រគល់​ឈុត​កីឡា​ជូនក្រុមទើបបង្កើតថ្មី Lion King

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Lion King។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Lion King ជា​ក្រុម​ដែលទើបបង្កើតឡើងថ្មីបាន ៣ ខែ ដោយសរុប​សមាជិក​មកទល់ពេលនេះ មានចំនួន ២៥ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅឯខេត្តតាកែវ គ្រប់គ្រង​ដោយ​ប្រធាន​ក្រុម លោក ឈឿង និរោទ  បានលើកឡើងយ៉ាងដូច្នោះថា៖

“ក្នុងនាមខ្ញុំជាប្រធានក្រុមបាល់ទាត់មួយរូបខ្ញុំចង់អោយយុវជនទាំងអស់ងាកមកលេងកីឡាបាល់ទាត់ ដើម្បីជៀសឆ្ងាយពីការសេពនិងប្រើប្រាស់គ្រឿងញៀន ហើយជុំវិញឆន្ទៈទៅថ្ងៃខាងមុខ ពួកខ្ញុំចង់អោយក្រុមទាំងមូលមានអ្នកស្គាល់ច្រើនហើយអាចមានឱកាសទៅប្រកួតប្រជែងជាមួយក្រុមធំៗនៅកម្ពុជាយើង”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានផ្ដល់នៅឈុតសំលៀកបំពាក់យ៉ាងស្រស់ស្អាតមកដល់ក្រុមរបស់ខ្ញុំ ហើយសូមជូនពរអោយក្រុមហ៊ុន 2MBET មានការគាំទ្រកាន់តែច្រើនឡើងបន្ថែមទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT