ជំរុញ​លើក​ស្ទួយ​វិស័យ​បាល់ទាត់ CTS Sports ចុះ​ឧបត្ថម្ភ​ឈុត​កីឡា​ដល់​ក្រុម FC IMMORTAL

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ FC IMMORTAL។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

FC IMMORTAL ជា​ក្រុម​ដែលទើបបង្កើតឡើងថ្មីបាន ៧ ខែ ដោយសរុប​សមាជិក​មកទល់ពេលនេះ មានចំនួន ២៦ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នុងទីក្រុងភ្នំពេញ គ្រប់គ្រង​ដោយ​ប្រធាន​ក្រុម លោក ធន រតនៈ បានលើកឡើងយ៉ាងដូច្នោះថា៖

“យុវជនយើងគួរចូលរួមលេងកីឡាបាល់ទាត់ មិនថាតែជាមនុស្សចំណាស់ក៏ដោយ ទី ១) គឺដើម្បីសុខភាព ទី ២) គឺដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់ក្នុងស្រុក បន្ថែមកម្រិតនៃការប្រកួតប្រជែង ក៏ដូចជាបណ្តុះគំនិតដល់ក្មេងៗជំនាន់ក្រោយឲ្យងាកមកចូលរួមទាំងអស់គ្នា ហើយជៀសឆ្ងាយពីការប្រព្រឹត្តិនូវរាល់អំពើដែលសង្គមស្អប់ខ្ពើម”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

លោក ធន រតនៈ

“សូមអរគុណដល់ 2MBET បានជួយឧបត្ថម្ភឈុតសំលៀកបំពាក់ដល់ក្រុមយើងខ្ញុំ ហើយនេះគឺជាការរៀបចំដ៏ល្អមួយ ព្រោះអីការផ្តល់ជូន ជាការផ្តល់ជូនដោយមិនទាមទារលក្ខខណ្ឌឬការកំណត់ដែលមានការលំបាកណាមួយដល់ក្រុមរបស់ពួកយើង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT