Mbappe ៖អនាគតខ្ញុំ នឹងប្រកាសក្នុងពេលឆាប់ៗនេះ

ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយថានៅពេលប៉ុន្មានថ្ងៃខាងមុខនេះ គ្រប់គ្នានឹងដឹងពីអនាគតរបស់គេមិនខាន ថានឹងត្រូវទៅលេងនៅក្លឹបណា ឬបន្ដកុងត្រាថ្មីនៅ PSG ។

Mbappe បានអស់កុងត្រានៅក្រុម PSG ហើយ តែក៏មិនទាន់សម្រេចចិត្តច្បាស់ថានឹងទៅលេងនៅក្លឹបណាបន្ដដែរ។ ដោយក្នុងនោះ PSG បានទាក់ទងបន្ដកុងត្រាថ្មីរហូត តែសាមីខ្លួនមិនព្រមតថ្មីឡើយ ដោយអះអាងថាចង់ចាកចេញដើម្បីទៅទទួលបានបទពិសោធថ្មី។ ក្នុងនោះដែរ មានក្លឹបធំមួយហាក់មានប្រៀបជាងក្លឹបដទៃទៀតគឺ Real Madrid។ ក្លឹបនៅអេស្ប៉ាញនេះបានទាក់ទង Mbappe ជាច្រើនដងមកហើយតាំងពីរដូវកាលមុនម្ល៉េះ។

ស្របពេលនេះ សាមីខ្លួនក៏បានចេញមកអះអាងប្រាប់ទៅអ្នកគាំទ្រថាមិនយូរទៀតទេ ពោលគឺនៅប៉ុន្មានថ្ងៃខាងមុខនេះ រូបគេនឹងប្រកាសពីផែនការអនាគតតែម្ដងថានឹងត្រូវទៅលេងនៅក្លឹបណា។ ដោយការសម្រេចចិត្តរបស់គេក៏បានធ្វើរួចរាល់ហើយដែរ រង់ចាំតែដល់ថ្ងៃដើម្បីប្រកាសប៉ុណ្ណោះ៕ ប្រភព ៖ goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT