Spurs ឡើងមកលេខ៤ហើយ ក្រោយឈ្នះ Burnley ១-០

ក្រុម Spurs បានឡើងមកលេខ៤ក្នុងតារាង Premier League ហើយ ក្រោយពីពួកគេយកឈ្នះលើក្រុម Burnley បានក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតសប្ដាហ៍ទី៣៧នៅយប់មិញនេះ។

ការប្រជែងតំណែង Top4 នៅលីគកំពូលអង់គ្លេសកំពុងដេញគ្នាខ្លាំងរវាងក្រុម Spurs និង Arsenal ។ ឆ្លងកាត់ការប្រកួតនៅយប់មិញដែលក្រុម Spurs យកឈ្នះលើក្រុម Burnley បានក្នុងលទ្ធផល ១-០ នោះបានធ្វើឱ្យក្រុមរបស់លោក Conte នេះហក់ចូលលេខ៤ក្នុងតារាងវិញហើយ។ ដោយឡែក Arsenal ធ្លាក់ទៅលេខ៥ តែនៅសល់១ប្រកួតក្នុងដៃ។ ប្រសិនបើនៅរាត្រីនេះ Arsenal អាចយកឈ្នះលើក្រុម Newcastle United បានវិញ នោះពួកគេនឹងឡើងមកលេខ៤វិញហើយ ដោយពិន្ទុខុសគ្នាត្រឹម១ពិន្ទុប៉ុណ្ណោះ។

ដោយឡែក១ប្រកួតចុងក្រោយរបស់ក្រុម Spurs នៅរាត្រីនេះ គឺពួកគេនឹងប៉ះក្រុម Norwich City ដែលស្ថិតនៅបាតតារាងឯណោះ។ ដូច្នេះហាក់មិនពិបាកនោះទេសម្រាប់ក្រុម Spurs ដើម្បីយក៣ពិន្ទុទៀតនៅប្រកួតចុងក្រោយ។ សម្រាប់ Arsenal វិញនៅប្រកួតចុងក្រោយ ពួកគេប៉ះក្រុម Everton ដែលជាក្រុមត្រូវការពិន្ទុខ្លាំងដើម្បីគេចផុតតំបន់កាត់ចោល៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT