Pep ៖ពួកគេនឹងផ្ដល់ឱ្យយើងទាំងជីវិត សម្រាប់ប្រកួតចុងក្រោយ

លោក Pep Guardiola បានអះអាងថាក្រុម Manchester City នឹងប្រឹងឱ្យអស់ពីសមត្ថភាព ផ្ដល់ឱ្យក្រុមទាំងជីវិតតែម្ដងសម្រាប់ប្រកួតចុងក្រោយនៃលីគទល់ក្រុម Aston Villa។

ក្រុម Manchester City បានត្រឹមស្មើជាមួយក្រុម West Ham ក្នុងលទ្ធផល ២-២ ប៉ុណ្ណោះសម្រាប់ការប្រកួតសប្ដាហ៍ទី៣៧នៅយប់មិញនេះ។ លទ្ធផលស្មើនេះដែរ ពិតជាផ្ដល់ក្ដីសង្ឃឹមច្រើនសម្រាប់ក្រុម Liverpool ខ្លាំងណាស់ដែលកំពុងប្រដេញពិន្ទុពីក្រោយ។ តែបើតាមការអះអាងរបស់លោក Pep វិញ ការប្រកួតចុងក្រោយទល់ក្រុម Aston Villa មិនអាចបរាជ័យបាននោះទេ។ ក្រុម Man City ត្រូវតែឈ្នះពានរង្វាន់ English Premier League រដូវកាលនេះឱ្យបាន។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានបញ្ជាក់បន្ថែមទៀតថា៖ “នៅពេលនេះយើងមិននិយាយពីគ្រាប់បាល់ចំណេញអ្វីនោះទេ។ យើងត្រូវការឈ្នះប្រកួតរបស់យើងដើម្បីក្លាយជាជើងឯក។ ប្រសិនបើយើងមិនឈ្នះ Liverpool នឹងក្លាយជាជើងឯក។ ខ្ញុំអាចធានាឱ្យគ្រប់គ្នាបាន នៅក្នុងពេល១សប្ដាហ៍សំបុត្ររបស់យើងលក់អស់ ហើយយើងនឹងផ្ដល់ឱ្យពួកគេទាំងជីវិតរបស់យើងដើម្បីប្រកួតចុងក្រោយនេះ”៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT