Ronaldo ទំនងនៅ Man Utd បន្ដ ក្រោយលេចមុខបង្ហាញឯកសណ្ឋានថ្មីរដូវកាលក្រោយ

ខ្សែប្រយុទ្ធ Cristiano Ronaldo ទំនងជាបន្ដនៅជាមួយក្រុមបិសាចក្រហម Manchester United ទៀតហើយនៅរដូវកាលក្រោយ បន្ទាប់ពីឃើញរូបគេថតផ្សាយឯកសណ្ឋានថ្មី។

មួយរយៈកន្លងទៅនេះ មានដំណឹងថា Ronaldo នឹងមិនបន្ដលេងឱ្យក្រុម Man Utd ទៀតទេ ដោយសារតែពួកគេមិនមានកៅអីលេងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយទេ។ តែយ៉ាងណាដំណឹងនោះមិនទាន់ច្បាស់លាស់ទេ ព្រោះនៅរដូវកាលក្រោយ Man Utd ក៏មានអ្នកចាត់ការថ្មីមករួមក្រុមផងដែរ។ ដោយម្នាក់នោះឈ្មោះថា Erik ten Hag ដែលរដូវកាលនេះដឹកនាំក្រុម Ajax ឈ្នះពានលីគកំពូលហុល្លង់។

មួយវិញទៀតនៅពេលនេះក៏បានឃើញវត្តមានរបស់ Ronaldo ថតស្ពតបង្ហាញឯកសណ្ឋានថ្មីរបស់ក្រុមបិសាចក្រហមនៅរដូវកាលក្រោយផងដែរ។ នេះសបញ្ជាក់ឱ្យឃើញថា រូបគេអាចនឹងបន្ដលេងនៅ Old Trafford ទៀត ព្រោះកុងត្រាក៏នៅសល់ផងដែរ៕ ប្រភព ៖ gaol

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT