Lewandowski ថាយប់មិញ អាចជាប្រកួតចុងក្រោយរបស់គេឱ្យ Bayern Munich

ខ្សែប្រយុទ្ធ Robert Lewandowski បានអះអាងថានៅយប់មិញនេះ អាចជាប្រកួតចុងក្រោយរបស់គេឱ្យក្រុម Bayern Munich ហើយ ព្រោះសាមីខ្លួនមិនព្រមបន្ដកុងត្រាថ្មីនោះទេ។

កីឡាករវ័យ៣៣ឆ្នាំខាងលើជាអ្នករកគ្រាប់បាល់ក្នុងការប្រកួតដែលក្រុម Bayern Munich ស្មើជាមួយក្រុម Wolfsburg ក្នុងលទ្ធផល ២-២ ផងដែរ។ ដោយសរុបមក រូបគេរកគ្រាប់បាល់បានដល់ទៅ៣៤៤គ្រាប់ហើយក្នុងការលេង៣៧៤ប្រកួតឱ្យក្រុម Bayern ។ ដោយឡែកនៅរដូវកាលក្រោយ រូបគេបានបង្ហាញការចង់ចាកចេញពីអាល្លឺម៉ង់ហើយ ដោយចង់លេងឱ្យក្រុម FC Barcelona វិញ។

កាលពីយប់មិញ Lewandowski បាននិយាយថា៖ “ខ្ញុំអាចបញ្ជាក់បានថាខ្ញុំបាននិយាយជាមួយ Hasan ហើយបានប្រាប់គាត់ពីការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំនឹងមិនបន្ដកុងត្រាជាមួយក្រុម Bayern Munich ទៀតនោះទេ។ វាអាចទៅរួចដែលថានេះជាប្រកួតចុងក្រោយរបស់ខ្ញុំសម្រាប់ Bayern ។ ខ្ញុំមិនអាចនិយាយថា១០០%នោះទេ ប៉ុន្តែវាប្រហែលជាប្រកួតចុងក្រោយសម្រាប់ខ្ញុំហើយ”៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT