ឈ្នះពាន FA Cup មែន តែក្រុម Liverpool មានកីឡាករសំខាន់ម្នាក់របួសទៅហើយ

ខ្សែប្រយុទ្ធ Mohamed Salah បានរងរបួសនៅត្រឹមនាទី៣២ក្នុងការប្រកួតទល់ក្រុម Chelsea សម្រាប់ពានរង្វាន់ FA Cup វគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះ។

Salah ជាខ្សែប្រយុទ្ធ Top Scorers ក្នុងក្រុម Liverpool នារដូវកាលនេះ។ តែប្រកួតទល់ក្រុម Chelsea នៅយប់មិញនេះ រូបគេបានរងរបួសទៅហើយនៅតង់ទី១ មិនអាចបន្ដលេងបានទេ ដោយត្រូវប្ដូរចេញ។ បញ្ហារបួសក្រលៀនរបស់គេនេះដែរ មិនទាន់ច្បាស់ថានឹងត្រូវសម្រាកយូរប៉ុណ្ណានោះទេ តែគេសង្ឃឹមថានឹងឆាប់ជាវិញ ព្រោះ Salah ត្រូវមានភារកិច្ចសំខាន់នៅចុងខែនេះទៀត ដោយប៉ះជាមួយក្រុម Real Madrid ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ។

រំលឹកថាខ្សែប្រយុទ្ធអេហ្ស៊ីបខាងលើបានខកខានប្រកួតសំខាន់ទល់ក្រុម Real Madrid ម្ដងមកហើយកាលពីឆ្នាំ២០១៨កន្លងទៅ ដោយកាលនោះរូបគេរបួសស្មាអំឡុងពេលប្រកួតប៉ះជាមួយ Sergio Ramos ។ ប្រសិនបើរបួសក្រលៀនធ្វើឱ្យរូបគេមិនអាចលេងបានទៀត នោះវានឹងធ្វើឱ្យអ្នកគាំទ្រ Liverpool ខកចិត្តមិនតិចនោះទេ៕  ប្រភព ៖ dailymail

\

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT