Liverpool ឈ្នះពាន FA Cup ជាលើកដំបូងក្នុងពេល១៦ឆ្នាំ

ក្រុមហង្សក្រហម Liverpool បានឈ្នះពានរង្វាន់ FA Cup ហើយ ក្រោយពីឈ្នះបាល់ប៉េណាល់ទីលើក្រុម Chelsea ក្នុងប្រកួតផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះ។

សម្រាប់ការប្រកួតនេះដែរ ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានទេក្នុងការប្រកួត៩០នាទី និងម៉ោងបន្ថែម។ ដូច្នេះពួកគេមានតែកាត់សេចក្ដីដោយបាល់ប៉េណាល់ទីប៉ុណ្ណោះ។ ដោយការទាត់ប៉េណាល់ទីនេះដែរ ក្រុមហង្សក្រហមហាក់ដូចជាធ្វើបានល្អជាងក្រុម Chelsea ច្រើន ពោលគឺពួកគេអាចយកឈ្នះបានក្នុងលទ្ធផល ៦-៥។ ដោយនេះជាការឈ្នះពានរង្វាន់ FA Cup ឡើងវិញហើយ ក្រោយពីខកខានអស់រយៈពេល១៦ឆ្នាំមកហើយ។

មួយវិញទៀតវាក៏បានធ្វើឱ្យក្ដីស្រមៃរបស់ក្រុមហង្សក្រហម Liverpool ដែលចង់ឈ្នះពានរង្វាន់៤ក្នុងមួយរដូវកាលបន្ដទៀតបានដែរ។ នៅពេលនេះ ក្រុមរបស់លោក Jurgen Klopp នៅមានភារកិច្ចលេងពានរង្វាន់២ផ្សេងទៀតគឺ Premier League ដែលកំពុងប្រដេញក្រុម Manchester City និងលេងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ទៀតទល់ក្រុម Real Madrid ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT