ដ្បិត​ត្រឹម​ជា​ក្រុម​លេង​បាយ​បាន តែ Thumderstorms ​មាន​ឆន្ទៈ​ច្បាស់ ឥឡូវ​ទទួល​បាន​ឈុត​ឧបត្ថម្ភ​ពី CTS Sports

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Thunderstorms FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Thunderstorms FC ជា​ក្រុម​ដែលបង្កើតឡើងបាន ១ឆ្នាំមកហើយ​ ដោយសរុប​សមាជិក​មកទល់ពេលនេះ មានចំនួន ២៥ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នុងទីក្រុងភ្នំពេញ គ្រប់គ្រង​ដោយ​ប្រធាន​ក្រុម លោក រ៉េត ណារ៉ុង បានលើកឡើងយ៉ាងដូច្នោះថា៖

“បើទោះបីយើងមិនមែនជាក្រុមពាក់កណ្តាលអាជីព ហើយបច្ចុប្បន្នត្រឹមជាក្រុមលេងបាយបាន តែពួកយើងក៏នឹងប្តេជ្ញាប្រមូលផ្តុំបន្ថែម ក៏ដូចជាជំរុញយុវជនឲ្យងាកមកចូលរួម ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន ក៏ដូចជាការប្រព្រឹត្តិអំពើអបាយមុខផ្សេងៗ ដែលសង្គមមិនទទួលស្គាល់”។

ប្រធានក្រុមខាងលើក៏មានសារចែករំលែកទៅកាន់យុវជនឯទៀតបែបនេះ៖

“ខ្ញុំចង់អោយយុវជនយេីងដែលមានចិត្តស្រលាញ់និងចូលចិត្តលេងកីឡាបាល់ទាត់ សូមធ្វើការបន្ត ហើយក៏លេីកទឹកចិត្តដល់អ្នកដែលទើបចង់ចាប់ផ្តើមលេង ព្រោះថាបាល់ទាត់មិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេ តែវាក៏នាំមកនូវសុខភាពល្អនិងមិត្តភាពថែមទៀតផង”។

“ក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET និង CTS Sports ដែលបានរៀបចំកម្មវិធីផ្តល់ជូនឈុតឯកសណ្ឋានឥតគិតថ្លៃដល់ក្រុមបាល់ទាត់ខ្វះខាតនានា ដោយនេះខ្ញុំគិតថា ប្លែក ហើយវា​ពិតជាល្អមែនទែន ដូច្នេះមានតែពាក្យជូនពរឲ្យក្រុមហ៊ុនកាន់តែទទួលបានការគាំទ្រ និងមានអតិថិជនកាន់តែច្រើនឡើង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT