មិនថាតែតាមបណ្តាខេត្ត! ក្រុម AC KSM នៅខាងមណ្ឌលគិរី ក៏ទទួលបានឈុតកីឡាពី CTS Sports

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ AC KSM នៅខាងខេត្តមណ្ឌលគិរី។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

AC KSM ឬឥន្រ្ទីក្រហម ជា​ក្រុម​ដែលបង្កើតឡើងបាន ៥ ឆ្នាំមកហើយ​ ដោយសរុប​សមាជិក​មកទល់ពេលនេះ មានចំនួន ២៨ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅភាគខាងកើតប្រទេសមួយ​នេះ គ្រប់គ្រង​ដោយ​ប្រធាន​ក្រុម លោក ផាង កាក់ បានលើកឡើងយ៉ាងដូច្នោះថា៖

“ការផ្តួចផ្តើមបង្កើតក្រុមនេះឡើង គឺយើងមានត្រឹមគោលដៅចម្បង លេងដើម្បីទទួលបានសុខភាពល្អ និង បង្កើនចំណងមិត្តភាព រៀងរាល់ការប្រកួតនីមួយៗតាមស្រុកនិងងខេត្តផ្សេង ហើយមានគោលដៅ ចង់ផ្តល់ឱកាសសម្រាប់យុវជនជំនាន់ក្រោយ បញ្ចេញនូវសមត្ថភាព ក៏ដូចជាឲ្យបានយល់ច្បាស់អំពីរបៀបលេង យល់ពីបាល់ទាត់ និងចង់ឲ្យពួកគេចូលរួមលេងកីឡាទាំងអស់គ្នាមិនថាជាការប្រកួតពានរង្វាន់ឬលេងមិត្តភាពក្តី”។

យុវជនខាងលើក៏បង្ហើបពីឆន្ទៈនៃក្រុមរបស់ខ្លួនបែបនេះ៖

“ក្នុងនាមខ្ញុំជាប្រធានក្រុមបាល់ទាត់ AC KSM ឬ ឥន្ទ្រីក្រហម ខ្ញុំចង់ឃើញសុំត្រឹមកីឡាករណាម្នាក់ក្នុងក្រុម អាចមាន​ឱកាសលេងអោយតំណាងស្រុកឬតំណាងថ្នាក់ខេត្តប៉ុន្តែបើអាចចង់អោយពួកគេលេងជាលក្ខណៈអាជីពតែម្ដងទៅថ្ងៃអនាគត ព្រោះពួកគាត់ស្រលាញ់កីឡាបាល់ទាត់មួយនេះខ្លាំងណាស់”។

ចុងក្រោយ ប្រធានក្រុម AC KSM ក៏បានបញ្ជាក់៖

“ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន 2MBET ដែល បានឧបត្ថម្ភជាឯកសណ្ឋាន ដល់ក្រុម (AC KSM ឬ ឥន្ទ្រីក្រហម) ដែលកំពុងតែខ្វះខាតក្នុងការបង្កើតឈុតថ្មី ហើយសូមជូនពរដល់ក្រុមហ៊ុនឲ្យទទួលបានភាពជោគជ័យ និងទទួលបានការគាំទ្រកាន់តែច្រើនបន្ថែមតទៅមុខទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT