Pep ថា Haaland នឹងជួយ Man City ច្រើននៅពេលអនាគត

លោក Pep Guardiola បាននិយាយថាខ្សែប្រយុទ្ធ Erling Haaland នឹងជួយក្រុម Manchester City បានច្រើនមិនខាននៅថ្ងៃអនាគត។

ក្រុម Man City បានទិញយកខ្សែប្រយុទ្ធ Haaland ពីក្រុម Dortmund មកបានក្នុងតម្លៃខ្លួនប្រមាណជា៥១លានផោនឯណោះ។ វត្តមានរបស់កីឡាករវ័យក្មេង តែលេងល្អនេះបានធ្វើឱ្យមតិជាច្រើនមើលឃើញថាក្រុមរបស់លោក Pep ទិញកីឡាករបានត្រូវទៀតហើយ ព្រោះរូបគេជាខ្សែប្រយុទ្ធកណ្ដាលដែលមានគុណភាពម្នាក់ ហើយនៅវ័យក្មេងថែមទៀត។ ខណៈដែលតម្លៃវិញក៏មិនថ្លៃដែរ ត្រឹម៥១លានផោនប៉ុណ្ណោះ។

ចំពោះវត្តមានរបស់គេនេះដែរ ត្រូវបានលោក Pep និយាយថា៖ “វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវដែលក្លឹបបានចុះកុងត្រាយកគេ។ គាត់អាចលេងល្អជាច្រើនឆ្នាំទៅមុខទៀត គាត់ជាក្មេងមានទេពកោសល្យ អាយុក៏នៅតិចល្អថែមទៀត។ ខ្ញុំច្បាស់ណាស់ យើងនឹងជួយគាត់ឱ្យឈានដល់កម្រិតកំពូលរបស់គាត់ទៀត។ គាត់នឹងជួយយើងបានច្រើនមិនខាន”៕ប្រភព៖ GOAL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT