ជឿជាក់ម្ល៉េះ! គ្រូឥណ្ឌូណេស៊ី ថាសុំជួប U23 វៀតណាមម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ

លោក Shin Tae-yong គ្រូបង្វឹកក្រុម U23 ឥណ្ឌូណេស៊ីបានបោះសម្ដីថាសុំជួបក្រុមជម្រើសជាតិ U23 វៀតណាមម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេមនេះ។

ក្រុម U23 ឥណ្ឌូណេស៊ីចាប់ផ្ដើមធ្វើបានល្អឡើងវិញហើយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមហ្វីលីពីន ៤-០ នៅម្សិលមិញនេះ បន្ទាប់ពីយកឈ្នះលើទីម័របាន ៤-១ ដែរកាលពីពេលមុន។ ដូច្នេះឆ្លងកាត់៣ប្រកួតមកនេះ ក្រុមឥណ្ឌូណេស៊ីមាន៦ពិន្ទុក្នុងដៃ តែក៏មិនទាន់បញ្ជាក់បានថាពួកគេនឹងទទួលបានកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។

តែដោយសារឃើញទម្រង់លេងកូនក្រុមល្អនេះហើយ ទើបបានជាលោក Shin ដែលជាគ្រូបង្វឹកបានចេញមកនិយាយបែបនេះថា៖ “ពេលនេះយើងចាប់ផ្ដើមល្អឡើងវិញ ខ្ញុំសប្បាយចិត្តបន្ទាប់ពីទទួលបានជ័យជម្នះ ប៉ុន្តែក៏ក៏មានរឿងមិនសប្បាយចិត្តខ្លះដែរព្រោះកីឡាករខ្លះមិនអាចបានលេងប្រកួតបន្ដ។ តែយ៉ាងណាលោកជឿជាក់ថាប្រកួតបន្ដបន្ទាប់ទៀត ក្រុមនឹងធ្វើបានល្អ។ យើងនឹងជួបវៀតណាមម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ”៕ប្រភព៖ zingnews

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT