Pulisic ថាឱ្យតែឈ្នះ Liverpool គឺអាចចាត់ទុក Chelsea មានរដូវកាលជោគជ័យហើយ

ខ្សែប្រយុទ្ធ Christian Pulisic បាននិយាយថាប្រសិនបើក្រុមតោខៀវ Chelsea អាចយកឈ្នះលើក្រុម Liverpool នៅរាត្រីនេះបាន នោះអាចចាត់ទុកថាជោគជ័យក្នុងរដូវកាលនេះហើយ។

ក្រុម Chelsea នឹងត្រូវតតាំងជាមួយក្រុម Liverpool នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup នៅរាត្រីនេះហើយ។ ដោយការប្រកួតនេះទៀតសោត ពិតជាជក់ចិត្តមិនខាន ព្រោះ Chelsea ចង់បានពានរង្វាន់នេះណាស់ដើម្បីអ្នកគាំទ្រ ព្រោះពួកគេធ្លាក់ចេញពីពានដទៃទៀតអស់ហើយ។ ចំណែកឯខាងក្រុម Liverpool វិញនៅសល់ឱកាសច្រើន ព្រោះពួកគេនៅប្រជែងពាន Premier League និង UEFA Champions League ថែមទៀត។

មុនការប្រកួតចាប់ផ្ដើម កីឡាករ Pulisic របស់ក្រុម Chelsea បានអះអាងថាប្រសិនបើក្រុមរបស់ខ្លួនឈ្នះនៅរាត្រីនេះ នោះនឹងអាចចាត់ទុកថារដូវកាលនេះតោខៀវ ជោគជ័យហើយ។ បញ្ហាថា្នក់ដឹកនាំ និងរឿងរ៉ាវជាច្រើនទៀតបានកើតឡើង ប៉ុន្តែ Chelsea នៅតែទៅមុខបាន នៅតែក្លាយជាក្រុមប្រជែងពានរង្វាន់ជានិច្ច៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT