Man Utd ចង់បាន De Jong ពី Barcelona តែសាញតម្លៃ

ក្រុមបិសាចក្រហម Manchester United ចាប់អារម្មណ៍ខ្លាំងទៅលើខ្សែបម្រើ Frenkie de Jong របស់ក្រុម FC Barcelona តែហាក់សាញជាមួយតម្លៃខ្លួនបន្ដិច ព្រោះដល់ទៅ៧០លានផោនឯណោះ។

លោក Erik ten Hag នឹងចូលមកដឹកនាំក្រុមបិសាចក្រហម Manchester United នៅរដូវកាលក្រោយនេះ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី ក្រុមបិសាចក្រហមក៏បានបើកភ្លើងខៀវទៅហើយ ដើម្បីរុះរើក្រុមជាថ្មីម្ដងទៀត។ ដោយកីឡាករជាច្រើននាក់នឹងចាកចេញ ហើយក៏មានថ្មីច្រើនចូលមកផងដែរ ដើម្បីដាក់គោលដៅប្រជែងពានរង្វាន់ណាមួយម្ដងទៀត។

ដោយក្នុងនោះក្រុម Man Utd ក៏បានមើលឃើញកីឡាករ De Jong របស់ក្រុម Barcelona ។ លោក Xavi ហាក់មិនចង់ប្រើប្រាស់កីឡាករហុល្លង់នេះទៀតទេនៅរដូវកាលក្រោយ តែក៏មិនព្រមលក់ជាមួយតម្លៃផ្ដាច់កុងត្រាទាបផងដែរ។ ប្រសិនបើ Man Utd ចង់បាន ទាល់តែចំណាយដល់៧០លានផោនឯណោះ។ ដោយតម្លៃនេះក៏នឹងធ្វើឱ្យក្រុមរបស់លោក Ten Hag ស្ទាក់ស្ទើរផងដែរ ព្រោះមានតម្លៃខ្ពស់ពេក៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT