Fabinho មិនអាចជួយ Liverpool លេងទល់ Chelsea ផ្ដាច់ព្រ័ត្រ FA Cup ទេ

ខ្សែបម្រើ Fabinho នឹងមិនអាចមានវត្តមានលេងឱ្យក្រុម Liverpool ក្នុងពានរង្វាន់ FA Cup វគ្គផ្ដាច់ព្រ័ត្រទល់ក្រុម Chelsea បាននោះទេ ដោយរងរបួសកាលប្រកួតទល់ Aston Villa ។

កីឡាករប្រេស៊ីលខាងលើជាតួអង្គសំខាន់ណាស់ក្នុងក្រុម Liverpool ហើយទទួលបានការទុកចិត្តខ្ពស់ពីសំណាក់អ្នកចាត់ការ Jurgen Klopp។ តែយ៉ាងណាមិញ រូបគេបានរងរបួសទៅហើយកាលពីប្រកួតទល់ក្រុម Aston Villa កន្លងទៅ ដែលនឹងធ្វើឱ្យគេត្រូវសម្រាកសិន ដើម្បីធ្វើយ៉ាងណាឱ្យជាទាន់ការប្រកួតធំ UEFA Champions League វគ្គផ្ដាច់ព្រ័ត្រនៅចុងខែនេះទល់ក្រុម Real Madrid ។

ដោយឡែកសម្រាប់ FA Cup វគ្គផ្ដាច់ព្រ័ត្រនៅយប់ស្អែកនេះវិញ លោក Klopp ក៏បានត្រៀមកីឡាករដើម្បីជំនួស Fabinho ហើយដែរ។ ដោយ Jordan Henderson ជាអ្នកលេង Role របស់ Fabinho ហើយ Thiago Alcantara , Naby Keita និង James Milner សុទ្ធតែលេងបម្រើបាន៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT