Real Madrid មិនទុកជើង លត់ក្រុម Levante ដល់ ៦-០

ក្រុមអធិរាជស Real Madrid មិនទុកមុខអ្វីទៀតនោះទេ ដោយប៉ះក្រុម Levante នៅយប់មិញនេះ ពួកគេស៊ុតដល់ទៅ ៦-០ ឯណោះ បើទោះជាឈ្នះលីគ La Liga ហើយក្ដី។

បន្ទាប់ពីឈ្នះពានរង្វាន់ La Liga ហើយ ក្រុម Real Madrid បានបរាជ័យក្រោមថ្វីជើងក្រុម Atletico Madrid កាលពីពេលកន្លងទៅ។ តែមកប៉ះក្រុម Levante នៅយប់មិញនេះ ពួកគេធ្វើបានល្អណាស់ ដោយស៊ុតមិនដកជើងនោះទេ។ ក្នុងនោះ Benzema រកបាន១គ្រាប់ Mendy ១គ្រាប់ Rodrygo ១គ្រាប់ និង Vinicius Junior ដល់ទៅ៣គ្រាប់ឯណោះ។ ដោយនេះគឺជាការធ្វើបានហែកទ្រីកដំបូងសម្រាប់កីឡាករវ័យក្មេង Junior ផងដែរ។

សម្រាប់ប្រធានក្រុម Benzema វិញ ក៏បង្កើតបានកំណត់ត្រាមួយដូចគ្នា។ នៅពេលនេះ រូបគេរកបាន៣២៣គ្រាប់ហើយឱ្យក្រុម Real Madrid ដែលវាស្មើនឹងកំណត់ត្រារបស់ Raul វីរបុរសក្រុមអធិរាជសផងដែរ។ ដោយ២៣២គ្រាប់នេះ Benzema លេង៦០៤ប្រកួត ហើយ Raul វិញលេង៧៤១ប្រកួត៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT