Spurs លត់ក្រុម Arsenal ៣-០ ធ្វើឱ្យការប្រជែង Top4 កាន់តែល្អមើល

ក្រុម Spurs បានយកឈ្នះលើក្រុម Arsenal ដល់ទៅ ៣-០ ឯណោះសម្រាប់ការប្រកួតពានរង្វាន់ English Premier League សប្ដាហ៏ទី៣៦នៅយប់មិញនេះ។

ខ្សែប្រយុទ្ធ Harry Kane ជាអ្នកបើកការនាំមុខឱ្យក្រុម Spurs បាននៅនាទី២២ដោយបាល់ប៉េណាល់ ទី ។ បន្ទាប់មកនៅនាទី៣៣ កីឡាករ Holding របស់ក្រុមកាំភ្លើងធំក៏ទទួលបានកាតក្រហមទៀត ដែលនេះធ្វើឱ្យក្រុម Spurs កាន់តែមានឱកាស។ នៅនាទី៣៧ កីឡាករ Harry Kane ដដែលក៏រកគ្រាប់បាល់ថែម១គ្រាប់ទៀត មុនពេលនាទី៤៧ Son ថែមបានគ្រាប់ទី ៣។ ការប្រកួតរក្សាលទ្ធផល ៣-០ នេះរហូតទល់ចប់តែម្ដង។

បរាជ័យរបស់ក្រុម Arsenal នេះបានធ្វើឱ្យក្រុម Spurs ដែលមានចំណាត់ថ្នាក់លេខ៥នោះកាន់តែកៀកពួកគេមែនទែនហើយ។ ពេលនេះឆ្លងកាត់៣៦ប្រកួត Arsenal មាន៦៦ពិន្ទុ ស្របពេលក្រុម Spurs វិញមាន៦៥ពិន្ទុ។ នៅសល់២ប្រកួតទៀតទើបចប់រដូវកាលនេះ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT