Henry៖ក្លឹបនៅអឺរ៉ុបខ្លាច Real Madrid ហើយ Real ខ្លាច Barcelona

Thierry Henry បានចេញមុខមកនិយាយថាក្រុមនៅអឺរ៉ុបទាំងអស់បានបង្ហាញការភ័យខ្លាចនៅពេលប៉ះក្រុម Real Madrid ប៉ុន្តែក្រុម Real Madrid វិញបែរជាខ្លាចក្រុម FC Barcelona ទៅវិញ។

Henry ជាអតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona ដែលធ្លាប់បង្ហាញខ្លួនបាន៨០ប្រកួតផងដែរ និងរកបាន៣៥គ្រាប់ ចន្លោះឆ្នាំ២០០៧ដល់២០១០។ ដោយសារតែធ្លាប់លេងនៅលីគ La Liga នេះហើយ ទើបបានជាវីរបុរសក្លឹប Arsenal អះអាងថាខ្លួនស្គាល់ក្រុម Real Madrid ច្បាស់ ដូចស្គាល់ក្រុម FC Barcelona ដែរ។ ដោយលោកអាចនិយាយបានថា Real Madrid ជាក្លឹបធំនិងធ្វើឱ្យគេខ្លាចគ្រប់គ្នា ប៉ុន្តែក្លឹបនេះលេងខ្លាចក្រុម FC Barcelona នោះទេ។

“ក្លឹបនៅអឺរ៉ុបខ្លាច Real Madrid ហើយ Real Madrid ខ្លាច Barcelona ។ សម្រាប់មតិផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំគិតថា Liverpool នឹងឈ្នះពាន Champions League។ ពួកគេខ្លាំងជាងក្រុម Real Madrid ។ នេះជាការប្រកួតដែលជក់ចិត្តបំផុត ព្រោះបេក្ខភាព Ballon dÓr ដល់ទៅ២នាក់នឹងប្រជែងគ្នាលើកពាន UEFA Champions League”។ សម្ដី Henry ៕ ប្រភព ៖ marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT