មុនមកដឹកនាំ Man Utd លោក Erik ten Hag ដឹកនាំ Ajax លើកពានលីគហុល្លង់ហើយ

លោក Erik ten Hag បានជួយក្រុម Ajax លើកពានរង្វាន់លីគកំពូលហុល្លង់ហើយ ក្រោយពីពួកគេយកឈ្នះលើក្រុម Heerenveen ក្នុងលទ្ធផលដល់ទៅ ៥-០ ឯណោះ។

Ajax ពេលនេះបានក្លាយជាក្រុមឈ្នះពានរង្វាន់លីគកំពូលក្នុងស្រុករបស់ខ្លួនដល់ទៅ៣៦ដងទៅហើយ ក្រោយពីពួកគេមាន៨២ពិន្ទុឆ្លងកាត់៣៣ប្រកួត ដោយនាំមុខក្រុមលេខ២ PSV រហូតដល់៤ពិន្ទុហើយ ស្របពេលការប្រកួតនៅសល់ត្រឹម១ប្រកួតទៀតប៉ុណ្ណោះ។ ដោយការលើកពាននេះដែរ ក៏អាចថាជាការលាគ្នាជាមួយអ្នកចាត់ការក្រុមលោក Erik ten Hag ផងដែរ ព្រោះរដូវកាលក្រោយលោកនឹងទៅដឹកនាំក្រុម Manchester United ហើយ។

ក្រុម Ajax ក្រោមការដឹកនាំរបស់លោក Ten Hag ឃើញថាល្អប្លែកច្រើនមែនទែន មិនថាតែក្នុងលីគក្នុងស្រុកនោះទេ។ ក្នុងពានរង្វាន់ UEFA Champions League ក្រុមនេះក៏បង្កព្យុះភ្លៀងច្រើនដែរនៅប៉ុន្មានរដូវកាលចុងក្រោយនេះ។ ដោយសារតែមើលឃើញក្បួនដឹកនាំក្រុមល្អនេះហើយ ទើបបានជា Man Utd ចង់បានលោកមកដឹកនាំក្រុមបន្ដ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT