Inter Milan លើកពានរង្វាន់ Coppa Italia ហើយ ក្រោយឈ្នះ Juventus

ក្រុម Inter Milan បានលើកពានរង្វាន់ Coppa Italia ហើយ ក្រោយពីពួកគេយកឈ្នះក្រុម Juventus នៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៤-២ នៅយប់មិញនេះ។

ការប្រកួតនេះដែរ ក្រុម Inter Milan ជាអ្នកបើកការនាំមុខមុន តែក៏ត្រូវការក្រុម Juventus វាយបកវិញរហូតដល់នាំមុខ ២-១ នៅត្រឹមនាទី៥២។ ជិតនឹងចប់ការប្រកួតទៅហើយ ក្រុម Inter Milan ក៏អាចរកគ្រាប់បាល់តាមស្មើវិញបាន ២-២ ដែលតម្រូវឱ្យការប្រកួតត្រូវថែមម៉ោង១៥នាទី២ដងទៀត។ នៅម៉ោងបន្ថែមនេះហើយ ក្រុម Inter Milan ក៏អាចរកគ្រាប់បាល់២គ្រាប់បន្ថែមទៀត ដើម្បីយកឈ្នះលើក្រុម Juventus បានក្នុងលទ្ធផល ៤-១ លើកពានរង្វាន់ Coppa Italia តែម្ដង។

នេះជាការឈ្នះពានរង្វាន់ Coppa Italia ជាថ្មីម្ដងទៀតសម្រាប់ក្រុម Inter Milan ក្រោយពីពួកគេខកខានតាំងពីឆ្នាំ២០១១មក។ ហើយនេះក៏បានធ្វើឱ្យក្រុម Juventus រដូវកាលនេះបញ្ចប់ទៅដោយមិនមានពានរង្វាន់ផងដែរ៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT