De Bruyne ស៊ុត៤គ្រាប់ម្នាក់ឯង ជួយ Man City លត់ Wolves ៥-១

ខ្សែបម្រើ Kevin de Bruyne រកបានដល់ទៅ៤គ្រាប់ម្នាក់ឯងឯណោះសម្រាប់ការប្រកួតដែលក្រុម Manchester City យកឈ្នះលើក្រុម Wolves បានក្នុងលទ្ធផល ៥-១ ក្របខណ្ឌ English Premier League។

ក្រុម Manchester City មិនអាចប្រហែសបានទេសម្រាប់ការប្រកួតប៉ុន្មានប្រកួតចុងក្រោយនេះ ព្រោះពួកគេត្រូវការឈ្នះពាន Premier League នេះឱ្យបាន ព្រោះខកខានពាន UEFA Champions League ទៅហើយ។ ដោយការតាំងចិត្តនេះដែរ ក្នុងការប្រកួតទល់ក្រុម Wolves នៅយប់មិញនេះ ពួកគេរកគ្រាប់បាល់បានដល់ទៅ៥គ្រាប់ឯណោះ ដោយ៥គ្រាប់នោះទៀតសោតចេញពីសំណាក់កីឡាករ De Bruyne ដល់ទៅ៤គ្រាប់ទៅហើយ។

ឆ្លងកាត់៣៦ប្រកួតមកនេះ ក្រុម Manchester City នៅបន្ដឈរកំពូលតារាង Premier League ដដែល ដោយមាន៨៩ពិន្ទុ លើសក្រុមលេខ២ Liverpool ចំនួន៣ពិន្ទុ។ ការប្រកួតនៅសល់២ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាលនេះហើយ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT