CTS Sports ចុះ​ប្រគល់​ឈុត​កីឡា​ជូន​ដល់​ក្រុម​បាល់ទាត់ Red Wolf FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Red Wolf FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Red Wolf FC ជា​ក្រុម​ដែល​បង្កើត​ឡើង ក្នុង​ឆ្នាំ ២០១៦ ហើយ​មាន​សមាជិក​សរុប ៩ នាក់។ ក្រុម​មាន​មូលដ្ឋាន​នៅ​ឯ​ទឹកដី​រាជធានី​ភ្នំពេញ​មួយ​នេះ គ្រប់គ្រង​ដោយ​ប្រធាន​ក្រុម លោក ឈុំ វិជ្ជា ហើយ​បាន​ចែករំលែក​ទស្សនៈ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ក្រុម ប្រាប់​មក​កាន់ CTS Sports ​បែប​នេះ​ថា៖

“ការ​ផ្តួចផ្តើម​បង្កើត​ក្រុម​នេះ​ឡើង គឺ​យើង​មាន​ត្រឹម​គោលដៅ​ចម្បង គឺ​លេង​ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​បង្កើន​ចំណង​មិត្តភាព​រៀងរាល់​ការ​ប្រកួត​នីមួយៗ ហើយ​ក៏​ឈរ​លើ​គោលដៅ​ចង់​ផ្តល់​ឱកាស​សម្រាប់​យុវជន​ជំនាន់​ក្រោយ ឲ្យ​បាន​យល់​ច្បាស់​អំពី​របៀប​លេង យល់​ពី​បាល់ទាត់ និង​ចង់​ឲ្យ​ពួក​គេ​ចូលរួម​លេង​កីឡា​ទាំង​អស់​គ្នា”។

ជា​ចុង​ក្រោយ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា៖

“ខ្ញុំ​ពិត​ជា​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ដល់​ក្រុមហ៊ុន​ 2MBET ដែល​បាន​ឧបត្ថម្ភ​ជា​ឯកសណ្ឋាន​ដល់​ក្រុម Red Wolf FC ដែល​កំពុង​តែ​ខ្វះខាត​ក្នុង​ការ​បង្កើត​ឈុត​ថ្មី ហើយ​សូម​ជូនពរ​ដល់​ក្រុមហ៊ុន​ឲ្យ​ទទួល​បាន​ភាព​ជោគជ័យ និង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​បន្ថែម​ត​ទៅ​មុខ​ទៀត”៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT