Klopp ថា Man City ទិញបាន Haaland នឹងធ្វើឱ្យពួកគេកាន់តែគ្រោះថ្នាក់រដូវកាលក្រោយ

 

លោក Jurgen Klopp បានអះអាងថាក្រុម Manchester City នឹងកាន់តែមុតស្រួចបន្ថែមទៀតនៅពេលពួកគេទិញបានខ្សែប្រយុទ្ធ Erling Haaland ពីក្រុម Dortmund ក្នុងតម្លៃ៥១លានផោន។

មិនបង្អង់យូរឡើយ ក្រុម Man City បានប្រកាសភ្លាមៗតែម្ដង ថាពួកគេបានចុះកុងត្រាយក Haaland ហើយ ដោយផ្ដល់កុងត្រា៥ឆ្នាំ ជាមួយតម្លៃពលកម្មប្រមាណជា៣៨៥ ០០០ផោនក្នុង១សប្ដាហ៍ឯណោះ។ កីឡាករវ័យ២១ឆ្នាំខាងលើនឹងមកដល់អង់គ្លេសនៅខែកក្កដាខាងមុខឯណោះ ដែលត្រូវបានគេគិតថានឹងមកជំនួសកន្លែងរបស់ Sergio Aguero ផ្ទាល់តែម្ដង។ លេងនៅ Dortmund ខ្សែប្រយុទ្ធជម្រើសជាតិន័រវែសនេះ រកបានដល់៨៥គ្រាប់ឯណោះក្នុងការបង្ហាញខ្លួន៨៨ប្រកួត។

លោក Klopp បានហៅការទិញរបស់ City នេះថាជាការដោះដូរល្អបំផុតហើយ។ ក្រុមរបស់លោក Pep នឹងកាន់តែមុតស្រួចថែមទៀតនៅរដូវកាលក្រោយ ជាពិសេសការបោះចូលតំបន់គ្រោះថា្នក់ ព្រោះ Haaland នេះមានមាឌធំ និងការបញ្ចប់ទីរបស់គេកាន់តែច្បាស់ថែមទៀត៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT