Monaco ​បណ្ដេញ​អ្នក​ចាត់ការ​ចេញ​ហើយ

ក្លឹប Monaco ​បាន​បណ្ដេញ​លោក Leonardo Jardim ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ ​ក្រោយ​​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​នៅ​រដូវ​កាល​នេះ។

Monaco ​ដែល​ជា​ក្លឹប​ធ្លាប់​តែ​​ដៃ​គូ​ប្រជែង​ជាមួយ PSG ​រដូវ​កាល​នេះ ធ្លាក់​ខ្លាំង​មែនទែន ​ដោយ​បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី១៨ ​ក្បែរ​តំបន់​កាត់​ចោល​ឯ​ណោះ។ ក្រោយ​ពី​ឆ្លង​កាត់​៩​ប្រកួត ​ទើប​តែ​បាន​៦​ពិន្ទុ។ ​ការ​ធ្វើ​មិន​បាន​ល្អ​នេះ​ហើយ ​បាន​ជា​ប្រធាន​ក្លឹប​សម្រេច​ផ្ដាច់​កុងត្រា​ជាមួយ​អ្នក​ចាត់ការ Leonardo Jardim ​តែ​ម្ដង កាល​ពី​ម្សិលមិញ​នេះ។

ជាមួយ​ការ​ផ្ដាច់​កុងត្រា​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​អាច​ជា​ឱកាស​មួយ​សម្រាប់ Thierry Henry ​ក្នុង​ការ​ចាប់​យក​ឱកាស​ដឹក​នាំ​ក្រុម​ធំ​ដូចជា Monaco ​នេះ។ មួយ​វិញ​ទៀត ​ក្លឹប​មួយ​នេះ​ក៏​ជា​អតីត​ក្លឹប​ដែល Henry ​ធ្លាប់​លេង​ឱ្យ​ផង​ដែរ ​ក្នុង​ការ​ចាប់​ផ្ដើម​អាជីព​ជា​កីឡាករ​បាល់ទាត់​ដំបូង​របស់​គេ៕ប្រភពSkysports

  • Monaco ​បណ្ដេញ​អ្នក​ចាត់ការ​ចេញ​ហើយ