Liverpool យកឈ្នះ Aston Villa ដើម្បីបន្ដក្ដីសង្ឃឹមប្រជែងពាន

ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុម Aston Villa បានក្នុងលទ្ធផល ២-១ នាការប្រកួតសប្ដាហ៍ទី៣៦ក្នុងពានរង្វាន់ English Premier League ។

សម្រាប់ការប្រកួតនៅយប់មិញនេះដែរ ក្រុមហង្សក្រហមនៅតែធ្វើបានល្អដដែលបើទោះជាប្រកួតមុនពួកគេលេងបានត្រឹមស្មើក្រុម Spurs ក្នុងលទ្ធផល ១-១ ក៏ដោយ។ មួយវិញទៀតនៅយប់មិញ ក្រុម Aston Villa ជាអ្នកបើកការនាំមុខមុនទៀតផង តែក៏ត្រូវបានក្រុម Liverpool វាយបកវិញរហូតតាមស្មើនិងយកឈ្នះបានថែមទៀត។ ជាមួយការយកឈ្នះប្រកួតនេះដែរ បានធ្វើឱ្យក្រុមរបស់លោក Klopp មានពិន្ទុស្មើជាមួយក្រុម Manchester City ហើយ តែឈរនៅលេខ២ដដែល ព្រោះចាញ់គ្រាប់ចំណេញ និងលើស១ប្រកួតក្នុងដៃទៀត។

លោក Klopp បានហៅការប្រកួតខាងលើថាជាការប្រកួតមួយដែលបង្ហាញថាក្រុម Liverpool នៅមិនបោះបង់ចោលក្ដីស្រមៃឈ្នះពាន Premier League ឡើយ។ ក្រុមនឹងប្រជែងរហូតដល់ប្រកួតចុងក្រោយតែម្ដងជាមួយក្រុម City ដើម្បីដឹងច្បាស់ថានរណាជាម្ចាស់ពាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT